ទីលានបាល់ទះចំនួន ២ គឺវិទ្យាល័យព្រះស៊ីសុវត្ថិ និង វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីវត្ថភ្នំ ត្រៀមធ្វើម្ចាស់ផ្ទះនៅវគ្គជម្រុះតាមពូលនៃពានរង្វាន់បាល់ទះធំប្រចាំវិទ្យាល័យក្នុងរាជធានីភ្នំពេញ Western Cup នៅសប្ដាហ៍នេះ ចាប់ពីម៉ោង ២ រសៀលតទៅ។
ការប្រកួតកាលពីថ្ងៃបើកឆាកនៅពហុកីឡដ្ឋានជាតិ
ចំណែកលទ្ធផលកាលពីថ្ងៃបើកឆាកដែលរៀបចំនៅពហុកីឡដ្ឋានជាតិកាលពីច័ន្ទ កន្លងទៅក្រុម វិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ចាញ់វិទ្យាល័យកោះដាច់ ៣ សិត ទល់ ២ សិត។
គណៈកម្មការរៀបចំការប្រកួតបានត្រៀមទឹកប្រាក់ចំនួន ចំនួន ១០ លានរៀល ១០ លានរៀលជូនដល់ក្រុមដណ្ដើមបានជើងឯក ខណៈក្រុមជើងឯករកបាន ៦ លានរៀល ក្រុមលេខ ៣ នឹងទទួលបានទឹកប្រាក់ ៤ លានរៀល និងក្រុមលេខ ៤ ចំនួន ៣ លានរៀល។
ពានរង្វាន់សម្រាប់តែសិស្សវិទ្យាល័យនេះមានក្រុមចូលរួមចំនួន ៣២ ដោយបែងចែកទៅជា ៤ ពូល ក្រុមខ្លាំងតាមពូលនីមួយៗ ចំនួន២ ក្រុមមានកៅអីឡើងទៅលេងនៅវគ្គបន្ទាប់ ដើម្បីប្រជែងរង្វាន់ប្រាក់លាន។
Post a Comment