ខ្សែប្រយុទ្ធ Karim Benzema កំពុងតែខិតជិតទៅចូលរួមជាមួយ Liverpool ហើយ បន្ទាប់ពីក្លិប Real Mardrid សម្រេចថាពួកគេចង់លក់កីឡាករឆ្នើមរូបនេះទៅឲ្យក្រុមហង្សក្រហម។ នេះបើតាមកាសែត Express បានចេញផ្សាយ។ The Express បានលើកឡើងថា កីឡាករវ័យ២៧ឆ្នាំរូបនេះ ពុំមែនជាតម្រូវការរបស់ Real Madrid ទៀតនោះទេ ហើយពួកគេចង់ទិញខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុម Paris Saint-Germain មកជំនួសវិញ។ហង្សក្រហម ក៏ធ្លាប់ចាប់អារម្មណ៍នឹងការទិញយក Benzema ក្នុងរយៈពេល២សប្តាហ៏ចុងក្រោយនេះដែរ ដើម្បីជំនួសខ្សែប្រយុទ្ធធ្លាក់ជើង Mario Balotelli។ រីឯ Benzema ក៏ធ្លាប់បង្ហើបប្រាប់ថាខ្លួនចង់ទៅលេងនៅ Premier League ដូចគ្នាដែរ ដូច្នេះកីឡាកររូបនេះក៏កំពុងតែត្រៀមខ្លួនរង់ចាំសំណើពីក្លិបធំនានារបស់អង់គ្លេសផងដែរ។ ប្រភពច្បាស់ការពីអេស្ប៉ាញ បានឲ្យដឹងថា Real ចង់លក់កីឡាករជម្រើសជាតិបារាំងរូបនេះ ក្នុងតម្លៃខ្លួនប្រមាណ ៤០លានផោន (ជាង៦០លានដុល្លារ)។ Benzema កំពុងតែលេងបានយ៉ាងល្អនាពេលបច្ចុប្បន្ន។ ខ្សែប្រយុទ្ធពាក់អាវលេខ៩រូបនេះ បានបង្កើតឱកាសស៊ុតបញ្ចូលទី២៤ដង និងបញ្ជូនបាល់ (assist) បាន ៨ដង ដែលមានតែ Cristiano Ronaldo ម្នាក់ប៉ុណ្ណោះ ដែលបញ្ជូនបានលើស (៩ដង) ក្នុងរដូវកាលនេះ។ទោះជាយ៉ាងណា Benzema គឺជាកំពូលកីឡាករលំដាប់ពិភពលោក (world class player ) ដែលត្រូវការលេងក្នុងពានរង្វាន់កំពូលរបស់អឺរ៉ុប Champions League ។ ហើយនេះក៏ជាហេតុផលមួយ ដែលនឹងមិនអាចទៅរួចដែរ ខណៈដែលបច្ចុប្បន្ន Liverpool កំពុងតែធ្លាក់ជើង ឈរនៅលេខរៀងទី៨ នៅPremier League។ ចាំមើលទាំងអស់គ្នា ថាតើពាក្យចចាមអារ៉ាមខាងលើនេះ អាចនឹងក្លាយជាការពិតដែរឬទេ?



Post a Comment