គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Jose Mourinho និយាយអំពីជំនួបជាមួយ Liverpool នៃការប្រកួតបាល់ទាត់ពានរង្វាន់ Capital One Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នាកីឡដ្ឋាន Anfield។ ថ្លែងនៅក្នុងសន្និសីទអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះបាននិយាយថា នេះគឺជាការប្រកួតដ៏ធំសម្រាប់ក្រុមរបស់លោក ជាពិសេសការធ្វើដំណើរទៅលេងនៅក្រៅផ្ទះជាមួយនឹងក្រុមខ្លាំង។ ដូចនេះលោកសង្ឃឹមថា សមាជិកក្នុងក្រុមគ្រប់ៗរូបនឹងធ្វើឲ្យបានល្អសម្រាប់ការប្រកួតនេះ។ អ្នកចាត់ការដែលមានរហស្សនាម The Special One រូបនេះបានបន្ថែមទៀតថា លោកបានប្រមានកូនក្រុមរបស់លោករួចរាល់ហើយសម្រាប់ការប្រកួតនេះ ដោយមិនអាចមើលស្រាលការប្រកួតនេះបានឡើយ បើទោះបីជាមិនមានជាការប្រកួតលីកក៏ដោយ។ការប្រកួតបាល់ទាត់ពានរង្វាន់ Capital One Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នាកីឡដ្ឋាន Stamford Bridge៕
Post a Comment