GuidePedia

0
៧ឆ្នាំ​ក្រោយ​ចាកចេញ​ពី​ Atletico Madrid ទៅ​កាន់ Liverpool កីឡាករ​វ័យ​៣០ឆ្នាំ Fernando Torres បាន​វិល​មក​កាន់​ក្លិប​ដើម​របស់​ខ្លួន​វិញ​ហើយ។ អ្នក​គាំទ្រ​ដល់​ទៅ​ ៤៥០០០នាក់​ បាន​នាំ​គ្នា​ស្វាគមន៍​អតីត​កីឡាករ​សំណព្វ​ចិត្ត​របស់​ពួក​គេ​ដល់​កីឡដ្ឋាន Vicente Calderon។



ក្នុង​ឱកាស​ដ៏​រំភើប​នោះ Torres បាន​និយាយ​ថា៖ “រយៈ​ពេល​៧ឆ្នាំ​តាំង​ពី​យើង​បែក​គ្នា ​ទី​បំផុត​យើង​បាន​ជួប​គ្នា​វិញ​ថ្ងៃ​នេះ ហើយ​សម្រាប់​ខ្ញុំ នេះ​គឺ​ជា​ថ្ងៃ​ដ៏​ពិសេស​ និង​រីករាយ​បំផុត​មួយ”។

orres បាន​ចាប់​ផ្ដើម​លេង​បាល់​ដំបូង​ក្នុង​ឈុត​យុវជន​ Atletico Madrid នា​ឆ្នាំ​១៩៩៥។ ៦ឆ្នាំ​បន្ទាប់​ ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​រូប​នេះ បាន​ចូល​ក្នុង​ក្រុម​ឈុត​ធំ​ ហើយ​បាន​ស៊ុត​បញ្ចូល​ទី​៨២គ្រាប់​ក្នុង​២១៤ប្រកួត មុន​ផ្លាស់​ទៅ​កាន់ Liverpool នា​ឆ្នាំ​២០០៧។ ទៅ​ដល់​អង់គ្លេស Torres បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ រហូត​ត្រូវ​ក្លិប​ចាយ​លុយ​ធំ Chelsea ទិញ​យក​នៅ​ឆ្នាំ​២០១១។ ដើម​រដូវ​កាល​កន្លង​ទៅ រូប​គេ​ត្រូវ AC Milan ខ្ចី​ជើង និង​ទិញ​យក​ជា​អចិន្ត្រៃយ៍​តែ​ម្ដង​ក្នុង​ឆ្នាំ​២០១៥​នេះ មុន​ឲ្យ Atletico ខ្ចី​ជើង។

ចង់​ដឹង​ទិដ្ឋភាព​នៃ​ការ​បង្ហាញ​ខ្លួន​របស់ Torres អស្ចារ្យ​យ៉ាង​ណា​ សូម​មើល​រូបភាព​ខាង​ក្រោម៖​

Post a Comment

 
Top