ក្រុមតោខៀវ Chelsea, Manchester United, Manchester City និងក្រុមម្ចាស់ការពារតំណែងជើងឯក Arsenal សុទ្ធសឹងបានឈានទៅប្រកួតដណ្តើមពាន FA Cup ជុំទី៤កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមស្ថិតក្នុងក្របខ័ណ្ឌទី៣ Sheffield United បានបង្ហាញពីភាពខ្លាំងក្នុងការប្រកួតដណ្តើមពាននេះតាមរយៈការទម្លាក់ក្រុម Queens Park Rangers។
Arsenal បានឈានទៅកាន់វគ្គបន្ត ក្រោយពីកត់ត្រាជ័យជម្នះ ២-០ លើក្រុម Hull City ក្នុងទឹកដីខ្លួនឯងការជួបគ្នាម្តងទៀតដូចក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ដែលនៅពេលនោះក្រុមរបស់លោក Arsene Wenger បានបញ្ចប់ការមិនអាចឈ្នះពានត្រឹម៩ឆ្នាំជាប់ៗគ្នាតាមរយៈការវាយបកដេញតាមពីក្រោយដើម្បីទទួលជ័យជម្នះ ៣-២។ ការជួបគ្នាសារជាថ្មីជាមួយនឹងក្រុម Hull របស់លោក Steve Bruce មិនបានមានលក្ខណៈស្វិតស្វាញខ្លាំងឡើយ។
ខ្សែការពារ Per Mertesacker បានតែតបាល់បំប៉ោងសំណាញ់ដើម្បីជួយឲ្យក្រុម Arsenal នាំមុខមុន ក្រោយពីមានការទាត់បាល់ចេញពីជ្រុងនៅនាទី ទី២០របស់ Alexis Sanchez ហើយ Sanchez បានបំពេញជ័យជម្នះរបស់ក្រុមជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អក្នុងរយៈពេល៨នាទីចុងក្រោយ។ លោក Wenger បានប្រាប់ទូរទស្សន៍ BBC ថា៖ «យើងបានខកខានឱកាសជាច្រើន ប៉ុន្តែ យើងត្រូវតែមានការអត់ធ្មត់ និងធ្វើការងារក្នុងរបៀបជាអាជីព។ ប្រសិនបើយើងអាចបញ្ឈប់មិនឲ្យ Hull រកគ្រាប់បាល់បញ្ចូលទី អ្នកអាចមើលឃើញថា គ្រាប់បាល់ទី២នឹងកើតឡើង។ វាបានកើតឡើងនៅជិតបញ្ចប់ការប្រកួត ប៉ុន្តែ យើងបានដោះស្រាយជាមួយនឹងស្ថានភាពនេះ»។
ស្របពេលជាមួយគ្នានេះ ក្រុម Manchester City បានជួបការភ័យខ្លាចមួយពេលជួបក្រុមស្ថិតក្នុងក្របខ័ណ្ឌទី២ Sheffield Wednesday នៅមុនពេលវាយបកដើម្បីទទួលជ័យជម្នះ ២-១ នៅកីឡដ្ឋាន Etihad ក្រោយពីខ្សែបម្រើ James Milner បានរកគ្រាប់បាល់ឈ្នះនៅនាទី ទី៩១។ ក្រុម Wednesday ធ្លាប់បានរងបរាជ័យ ៧-០ នៅលើទឹកដីក្រុម Man City ក្នុងការប្រកួត League Cup កាលពីខែកញ្ញា ប៉ុន្តែ បានរកគ្រាប់បាល់នាំមុខមុននៅនាទី ទី១៤តាមរយៈកីឡាករ Atdhe Nuhiu នៅមុនពេល Milner បានរកគ្រាប់បាល់់តាមស្មើនៅនាទី ទី៦៦ និងគ្រាប់បាល់ឈ្នះនៅក្នុងនាទីចុងក្រោយ។ ដោយឡែក ក្រុម Chelsea បានរីករាយជាមួយនឹងជ័យជម្នះងាយស្រួលជាង ក្រោយពីបានកត់ត្រាជ័យជម្នះ ៣-០ ក្នុងផ្ទះខ្លួនឯងលើក្រុមស្ថិតក្នុងក្របខ័ណ្ឌ Watford ក្រោយពីមានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅតង់ទី២ពីសំណាក់កីឡាករ Willian, Loic Remy និង Kurt Zouma៕ លទ្ធផលកាលពីថ្ងៃអាទិត្យ
លទ្ធផលកាលពីថ្ងៃអាទិត្យ
Dover 0-4 Crystal Palace
QPR 0-3 Sheff Utd
Sunderland 1-0 Leeds
Aston Villa 1-0 Blackpool
Southampton 1-1 Ipswich
Stoke 3-1 Wrexham
Yeovil 0-2 Man Utd

Post a Comment