កីឡាករបាល់ទាត់ ចាំបាច់ត្រូវពឹងពាក់ខ្លាំងទៅលើល្បឿន និងបច្ចេកទេសនៃការញាក់បាល់ បន្ថែមលើជំនាញផ្សេងៗទៀត។ អ្នកគាំទ្របាល់ទាត់ជាច្រើនបានដាក់សំនួរថា តើនៅឆ្នាំថ្មីនេះ កីឡាកររូបណាដែរ ដែលមានល្បឿនរត់លឿនជាងគេ? ចំពោះចម្លើយសំនួរនេះ ខាង FIFA បានបញ្ចេញឈ្មោះកីឡាករ១០នាក់ដែលមានល្បឿនរត់លឿនជាងគេនៅដើមឆ្នាំ២០១៥ដូចខាងក្រោមនេះ៖ ១០. Alexis Sanchez របស់ Arsenal រត់បាន៣០,១គីឡូម៉ែត្រក្នុងមួយម៉ោង ៩. Arjen Robben របស់ Bayern Munich រត់បាន ៣០,៤ គីឡូម៉ែត្រក្នុងមួយម៉ោង ៨. Franck Ribery របស់ Bayern Munich រត់បាន៣០,៧ គីឡូម៉ែត្រក្នុងមួយម៉ោង ៧. Wayne Rooney របស់ Manchester United រត់បាន៣១.២គីឡូម៉ែត្រក្នុងមួយម៉ោង ៦. Lionel Messi របស់ Barcelona រត់បាន៣២.៥គីឡូម៉ែត្រក្នុងមួយម៉ោង ៥. Theo Walcott របស់ Arsenal រត់បាន ៣២,៧គីឡូម៉ែត្រក្នុងមួយម៉ោង ៤. Cristiano Ronaldo របស់ Real Madrid រត់បាន៣៣,៦គីឡូម៉ែត្រក្នុងមួយម៉ោង ៣. Aaron Lennon របស់ Tottenham Hotspur រត់បាន៣៣,៨គីឡូម៉ែត្រក្នុងមួយម៉ោង ២. Gareth Bale របស់ Real Madrid រត់បាន៣៤,៧គីឡូម៉ែត្រក្នុងមួយម៉ោង ១. Antonio Valencia របស់ Manchester United រត់បាន៣៥,១គីឡូម៉ែត្រក្នុងមួយម៉ោង
Subscribe to:
Post Comments (Atom)
Post a Comment