GuidePedia

0
លោក ឆយ វីរ៉ា ដែលទទួលបានងារជា ស្ដេចអុកប្រចាំប្រទេស ក្នុងការប្រកួតពានរង្វាន់សម្តេចតេជោ លើកទី១ កាលពីឆ្នាំ ២០១០នោះ បានមកបង្ហាញខ្លួន
នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីត្រួតពិនិត្យបទបញ្ជាការប្រកួតកីឡាអុកចត្រង្គ ដណ្ដើមពានរង្វាន់ «សម្ដេចតេជោ នាយករដ្ឋមន្ដ្រី» លើកទី២ ។

ប្រភពព័ត៌មានពីមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥នេះ លោក ឆយ វីរ៉ា ដែលជាអតីតស្ដេចអុក
ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១ កាលពីឆ្នាំ២០១០នោះ បានមកពិនិត្យមើលអំពីបទបញ្ជា នៃការប្រកួតដណ្ដើមពានរង្វាន់ «សម្ដេចតេជោ នាយក
រដ្ឋមន្ដ្រី» លើកទី២ ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នេះផងដែរ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា គោលបំណងនៃការមកត្រួតពិនិត្យបទបញ្ជាប្រកួត មុនការប្រកួតចាប់ផ្ដើមដូច្នេះ ដោយសារលោកចង់ដឹងបន្ថែម
អំពីច្បាប់ប្រកួតផ្សេងៗឲ្យកាន់តែច្បាស់ ក្រែងមានការកែប្រែបញ្ជាការប្រកួតជាដើម ។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតអុកចត្រង្គពានរង្វាន់ «សម្ដេចតេជោ នាយករដ្ឋមន្ដ្រី» ដើម្បីអបអរសាទរ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ លើកទី១ កាលពីឆ្នាំ២០១៤
កន្លងទៅ លោក ឆយ វីរ៉ា ក៏ធ្លាប់បានចូលរួមផងដែរ ប៉ុន្ដែត្រូវបានធ្លាក់ត្រឹមវគ្គ ៣២នាក់ចុងក្រោយ ក្រោមថ្វីដៃកីឡាករ សុខ ភារ៉ា ដែលជាអតីតជើងឯករង
ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១០នោះ ។


ចំពោះកាលបរិច្ឆេទនៃការប្រកួតអុកចត្រង្គ ពានរង្វាន់ «សម្ដេចតេជោ នាយករដ្ឋមន្ដ្រី» លើកទី២នេះ នឹងចាប់ផ្ដើមនៅដើមខែមីនា ឆ្នាំ២០១៥ខាងមុខ ដែលជា
វគ្គជម្រុះ រីឯដំណាក់កាលផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅតំបន់អង្គរ ខេត្តសៀមរាបនោះ នឹងប្រកួតរយៈពេល ៣ថ្ងៃជាប់គ្នានៅថ្ងៃបុណ្យចូលឆ្នាំខ្មែរតែម្ដង ៕

Post a Comment

 
Top