GuidePedia

0
កីឡាករ អូន តូច របស់​ក្រុម​សាលា​បាល់ទាត់​ជាតិ​កម្ពុជា ត្រូវ​បាន​មហាជន​ស្គាល់​ឈ្មោះ​ជា​បណ្ដើរៗ ក្រោយ​​​ឃើញ​រូបថត ៦ សន្លឹក (ខាង​ក្រោម) ​របស់​គេ បន្ទាប់​ពី​​បញ្ចប់​យុទ្ធនាការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់ U-14 ASEAN DREAM FOOTBALL TOURNAMENT 2014 (U-14 ADFT 2014) ដែល​រៀបចំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ចុង​ខែ ធ្នូ កន្លង​ទៅ។

ពាន​រង្វាន់ U-14 ASEAN Dream ឆ្នាំ​២០១៤ នេះ​ មាន​ក្រុម​ចូលរួម​ចំនួន ១២ ដោយ​ក្នុង​នោះ​មាន​យុវជន​ថ្នាល​មក​ពី​ប្រទេស​ជប៉ុន​ចំនួន ៤ ក្រុម គឺ U-14 AICHI, Montedio YAMAGATA, Vissel KOBE, NAGOYA Grampus និង ១ ក្រុម​ទៅ​ពី​កម្ពុជា គឺ សាលា​បាល់ទាត់​ជាតិ។ សល់​ប៉ុន្មាន​ជា​ក្រុម​របស់​ម្ចាស់​ផ្ទះ មាន​ដូចជា Suphanburi, Bangkok Glass FC, Chiangrai United, SCG Muangthong United, BEC-TERO SASANA, Chonburi FC និង Buriram United។

លទ្ធផល​សាលា​បាល់ទាត់​ជាតិ​​មាន ៥ ប្រកួត​នៅ​វគ្គ​ជម្រុះ​តាម​ពូល ចាញ់​ក្រុម Bangkok Glass FC របស់​ថៃ ២ – ០, ចាញ់​ក្រុម U-14 AICHI របស់​ជប៉ុន ៣ – ០, ចាញ់​ក្រុម​ជប៉ុន NAGOYA Grampus ៧ – ០, ចាញ់​ក្រុម​ Suphanburi របស់​ថៃ​ ៣ – ០ តែ​ឈ្នះ​ក្រុម​ជប៉ុន Montedio YAMAGATA ៣ – ០ វិញ​​នៅ​វគ្គ​ដណ្ដើម​ចំណាត់​ថ្នាក់ និង​ចុង​ក្រោយ​​ចាញ់​ក្រុម​ Chiangrai United របស់​ថៃ ៣ – ១៕

Post a Comment

 
Top