GuidePedia

0
អតីតខ្សែបម្រើក្រុម Manchester United កីឡាករ Paul Scholes នៅតែជាកីឡាករសំណព្វចិត្តរបស់មិត្តរួមអាជីពរជាច្រើន។ខ្សែបម្រើជើងចាស់ Andrea Pirlo របស់ក្រុម Juventus ក៏បានចាត់ទុកខ្សែរបម្រើសក់ភ្លើងរបស់"បីសាចក្រហម"ជាកីឡាករដ៏ឆ្នើមនៃប្រវត្តិសាស្រ្តក្របខណ្ឌ័Champions League ផងដែរ។នេះបើតាមគំនិតរបស់គាត់ផ្ទាល់។


លោក​ Andrea Pirlo ខ្សែរបម្រើដ៏ឆ្នើមរបស់ Juventus ក្នុងក្របខ័ណ្ឌ Serie A អ៊ីតាលីបានដើរតួជាអ្នកចាត់ការទូទៅនិងជាអ្នកជ្រើសរើសកីឡាករដ៏ឆ្នើមនែក្របខ័ណ្ឌ UEFA Champions League នៅក្នុងគំនិតរបស់គាត់។ ហើយក្នុងនោះក៏មានខ្សែបម្រើកីឡាករ Paul Scholes ដែលជាកីឡាករជើងធ្ងន់របស់ក្រុម Manchester United ក៏ជាកីឡាករសំខាន់មួយក្នុងនោះដែរ នេះបើយោងតាមសារព័ត៌មាន " Daily Mail "ដ៏ល្បីរបស់អង់គ្លេស នៅថ្ងៃអង្គារទី 20 មករាកន្លងទៅនេះ។

កំពូលខ្សែរបម្រើដ៏ឆ្នើមវ័យ 35 ឆ្នាំរូបនេះបានជ្រើសកីឡាកររួមអាជីពទាំងអតីតកាលនិងបច្ចុប្បន្ន រួមទាំងក្រុមជម្រើសជាតិអ៊ីតាលី។ហើយកីឡាករដែលមិនមែនជាជម្រើសជាតិអ៊ីតាលីបន្ទាប់ពី Scholes ក៏មាន លោក Kafuនិង​Ricardo Kaka ដែលជាអតីតកីឡាករជម្រើសជាតិប្រេស៊ីល, Philipp Lahm ប្រធានក្រុមរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ឈុតជើងឯកពិភពលោកឆ្នាំ2014របស់ក្លិប Bayern Munich, កីឡាករ Xavi Hernandezខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញរបស់ក្លឹប Barcelona និងកីឡាករ Lionel Messi ខ្សែប្រយុទ្ធរបស់អាហ្សង់ទីនរបស់ក្លឹប Barcelona៕

ក្រុមកីឡាករដ៏ឆ្នើមក្នងគំនិតផ្ទាល់របស់ Andrea Pirlo នៅក្នុងប្រព័ន្ធ 4-3-1-2

អ្នកចាំទី - Gianluigi Buffon

ខ្សែការពារ - Kafu , Fabio Cannavaro , Paolo Maldini , Philipp Lahm

ខ្សែបម្រើ - Paul Scholes ,Gennaro Gattuso , Xavi Hernandez , Kaka

ខ្សែប្រយុទ្ធ - Lionel Messi , Filippo Inzaghi













Post a Comment

 
Top