បើយោងតាមគេហទំព័រផ្សព្វផ្សាយ " Marga " របស់អេស្ប៉ាញបានបង្ហើបឱ្យដឹងថាអ្នកចាំទី David de Gea កំពុងតែពិនិត្យសុខភាពនៅមន្ទីរពេទ្យរបស់ក្លិបអធិរាជស ហើយការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅប៉ុន្មានម៉ោងខាងមុខនេះ។
រឿង De Gea ផ្លាស់ទៅ Real Madrid នេះមិនត្រឹមតែប្រភពនៅអេស្ប៉ាញទេដែលចុះផ្សាយ សូម្បីតែនៅអង់គ្លេសក៏បាននិយាយដែរថាអ្នកចាំទីរបស់ Manchester United រូបនេះបានទៅអេស្ប៉ាញបាត់ទៅហើយ ដោយរង់ចាំតែពិនិត្យសុខភាពទៀតប៉ុណ្ណោះ នឹងអាចបង្ហាញជាផ្លូវការហើយ។ ចំពោះរឿងតម្លៃខ្លួ នវិញគឺ ២៦លានផោន ( ៣៥លានយូរ៉ូ ) ។
ចំពោះការចាកចេញរបស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញខាងលើនេះដែរ Man Utd ក៏បានត្រៀមទិញអ្នកចាំទីថ្មីម្នាក់វិញដែរគឺ Jasper Cillessen របស់ក្លិប Ajax ប៉ុន្តែមិនទាន់ច្បាស់ទេថាបានឬអត់។ ដោយឡែករឿងខ្សែប្រយុទ្ធវិញ បិសាចក្រហមចង់បាន Gareth Bale ខ្លាំងពីអធិរាជស តែប្រហែលជាមិនអាចនោះទេ ព្រោះលោក Rafael Benitez មិនមានចិត្តចង់លក់ខ្សែបម្រើស្លាបរបស់វែលម្នាក់នេះឡើយ។

Post a Comment