GuidePedia

0
អ្នកលេងកណ្ដាប់ដៃដែក ពេជ្រ សីហា បានបន្ដ កំណត់ត្រាឈ្នះ១ប្រកួតទៀតហើយ ក្រោយតស៊ូយកឈ្នះលើកីឡាករជនជាតិអាមេរិក Warrin Stavone ដោយពិន្ទុទាំងលំបាកក្នុងជំនួបមិត្តភាពអន្ដរជាតលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈនេះ ខណៈជើងខ្លាំងវ័យក្មេង អ៊ុំ ចំរើន ខកចិត្តសងសឹកជូនមិត្តរួមជាតិ ។


ឆ្លងកាត់ការប្រកួត ៥ទឹកពេញ ពេជ្រ សីហា បានព្យាយាមប្រើយុទ្ធផ្សេងៗជាច្រើន ដើម្បីបំបែកស្នៀតជង្គង់ និងកែងដ៏ធ្ងន់ៗរបស់កីឡាករ Warrin Stavone ។ សីហា មានឱកាសប្រើកណ្ដាប់ដៃ ដើម្បីវាយយកពិន្ទុពីចម្ងាយ ប៉ុន្ដែដល់ពេលចូលជិតដោយសារ Warrin Stavone មានកម្លាំងរឹងមាំជាងនោះ កីឡាករជនជាតិអាមេរិករូបនេះ បានប្រើជង្គង់ រួមទាំងកែង ដែលជាហេតុធ្វើឲ្យ សីហា ពិបាកក្នុងការយកឈ្នះ ។

ទោះជាយ៉ាងនេះក្ដី ការព្យាយាមប្រើកណ្ដាប់ និងជើងទាត់របស់ សីហា បានធ្វើឲ្យ Warrin Stavone ខ្លាចរអាមិនហ៊ានចូលជិតឡើយ ដូច្នេះក្រោយចប់ការប្រកួតចៅក្រមក៏សម្រេចឲ្យ សីហា ឈ្នះពិន្ទុតែម្ដង ។

រីឯអ្នកលេងក្រមុំតែងខ្លួន អ៊ុំ ចំរើន ដែលត្រូវបានគេចាត់តាំងឲ្យឡើងប្រកួតសងសឹងជំនួសមិត្តរួមជាតិ គឺកីឡាករ ថៃ ប៊ុនហាន ជាមួយនឹងកីឡាករថៃ Hor Kwanmoung នោះ គឺមិនបានសម្រេចឡើយ ប៉ុន្ដែក៏មិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តដែរ ព្រោះ ចំរើន បានខំប្រឹងបញ្ចេញអស់ពីសមត្ថភាព ដែលមិនងាយឲ្យជើងខ្លាំងថៃរូបនេះ ស៊ីស្រួលៗដូចកាលជួប ថៃ ប៊ុនហាន ឡើយ ផ្ទុយទៅវិញ ពួកគេថែមទាំងបានបន្សល់ទុកនូវស្នាមបែកនៅលើផ្ទៃរៀងៗខ្លួន មុននឹងចៅក្រមប្រកាសលទ្ធផលឲ្យ Hor Kwanmoung ឈ្នះពិន្ទុទៀតផង ៕

Post a Comment

 
Top