ក្រុមកាំភ្លើងធំ Arsenal បានផ្លោះចេញពី លេខរៀងទី៦ឡើងទៅឈរនៅ លេខ៤បណ្តោះអាសន្នវិញ បន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវ Leicester City ២-១ យប់មិញនេះនៅកីឡដ្ឋាន Emirate ប្រចាំសប្តាហ៍ទី២៥នៃ Premier League ។
ក្នុងជំនួបដ៏ស្វិតស្វាញក្នុងវគ្គទី១រយៈពេល៤៥នាទី ក្រុមរបស់លោក Arsene Wenger ធ្វើបានល្អអស់ស្ទះជាមួយនឹងការបំប៉ោងសំណាញ់ទីបាន២គ្រាប់ផ្ទួនៗ ដោយកិឡាករ Laurent Koscienly និងមិត្តរួមក្រុមខ្សែប្រយុទ្ធ Theo Walcott នៅនាទីរៀងគ្នា ២៧ និង ៤១ នៅមុនពេលបានរបូត១គ្រាប់វិញនៅនាទី៦២ ពីការធ្វើបានសម្រេចដោយកីឡាករ Andrej Kramaric ជាមួយនឹងជើងទី១បានស្មើលទ្ធផល ១-១ ក្នុងទឹកដីរបស់ Leicester City ។
ការទទួលបាន៣ពិន្ទុស្រស់ៗនេះក៏មិនប្រាកដថាអាចជឲ្យ Arsenal ឈរជើងនៅលេខរៀងទី៤បានរហូតដែរ ខណៈដែល Manchester United ដែលកំពុង ឈរនៅលេខរៀងទី៥បណ្តោះអាសន្នត្រូវជួបប្រកួតជាមួយក្រុមស៊ីបាន Burnley នាម៉ោង ២:៤៥នាទីរំលងអធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ស្របពេលដែល ក្រុមកំពុងឈរនៅលេខ៣ Southampton មានជំនួបដ៏តានតឹងមួយទល់នឹងក្រុមភ្ញៀវ West Ham United នៅម៉ោងដូចគ្នាខាងលើ ។
ក្រុមជើងឯកពាន FA Cup រដូវកាលមុន Arsenal ក៏ត្រូវបានគេចាត់ទុកដាក់ស្ថិតក្នុងចំណោមក្រុមទាំង៣រួមមាន Man Utd និង Liverpool ដែលមិនឈ្នះពាន Premier League នារដូវកាលនេះផងដែរ ស្របពេលដែលមានតែ២ក្រុម ប៉ុណ្ណោះដែលកំពុងប្រជែងស្លាប់រស់តោខៀវ Chelsea និងមេឃខៀវ Manchester City ដែលសុទ្ធសុទ្ធសឹងតែកំពុង ឈរនៅកំពូលតារាងដូចគ្នាជាមួយនឹងទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើល និងបានឡើងទៅវគ្គ១៦នៃ UEFA Champions League ដូចគ្នា ៕
Post a Comment