ក្លិបបិសាចក្រហម Manchester United បានព្រមព្រៀងគ្នាជាមួយនឹងក្លិប Borussia Dortmund ហើយក្នុងការផ្ទេរយកកីឡាករ Mats Hummels ក្នុងតម្លៃ៣៧លានផោន (ជាង៥៥លានដុល្លារ)។ នេះបើតាមសេចក្ដីរាយការណ៍មួយចេញមកពីប្រទេសអេស្ប៉ាញ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ Man Utd បានបង្កើនការចាប់អារម្មណ៍ទៅលើខ្សែការពារវ័យ២៦ឆ្នាំយ៉ាងខ្លាំង ខណៈដែលទីផ្សារដោះដូរកីឡាករជិតនឹងបិទទ្វារ នៅថ្ងៃចន្ទនេះ។ កាសែតអេស្ប៉ាញ El Mundo Deportivo បានចេញផ្សាយថា ក្លិបទាំង២បានព្រមព្រៀងគ្នាក្នុងតម្លៃ៣៧លានផោនហើយ សម្រាប់ការផ្ទេរយកកីឡាករជ័យលាភី World Cup ឆ្នាំ២០១៤រូបនេះ ទៅកាន់កីឡដ្ឋាន Old Trafford។ ទោះយ៉ាងណា នេះជាព័ត៌មានដ៏អស្ចារ្យមួយ សម្រាប់អ្នកគាំទ្រក្រុមបិសាចក្រហម បើគ្រប់យ៉ាងជាការពិតមែន។ ព័ត៌មានផ្លូវការយ៉ាងណា Sport-khmer នឹងផ្សាយជូនលំអិតបន្ថែមនៅពេលក្រោយ៕
Post a Comment