GuidePedia

0
ឡុង សុ​ភី ម្ចាស់​ខ្សែក្រវាត់​ខា​រា​បាវ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​ឈ្មោះ​Chiraprowat Pat.Phundet នៅ​យប់​ថ្ងៃអាទិត្យ​ទី​០៩ ​ខែ​សីហា ​ឆ្នាំ​២០១៥​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។


Chiraprowat Pat.Phundet​អ្នក​ប្រដាល់​ថៃ​នេះ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ បើតាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ​ថា គេ​មាន​សមត្ថភាព​ខ្លាំង​គួបផ្សំ​នឹង​កាយសម្បទា​ល្អ និង​ប៉ិនប្រសព្វ​គ្រប់​ស្នៀត​ទាំងអស់ ទាំង​ដៃ ជើង ជង្គង់​កែង​នោះ​។​

ប៉ុន្តែ​គេ​ពុំ​ដឹង​ពី​កំណត់ត្រា​ប្រកួត​របស់​អ្នក​ប្រដាល់​ថៃ​នេះ មាន​ចំនួន​ប៉ុន្មាន​លើក​នោះឡើយ។ គេ​គ្រាន់តែ​ដឹងថា Chiraprowat Pat.Phundet​នេះ ខ្លាំង​មិនធម្មតា​នោះទេ។

ទោះជា​យ៉ាងណា ឡុង សុ​ភី ធ្លាប់​ឈ្នះ Rarueng Luk Champachai ជើង​ខ្លាំង​ថៃ​ក្នុង​ការប្រកួត​ខ្សែក្រវាត់​ខា​រា​បាវ​កន្លងមក​នេះ​ហើយ​នោះ ​មានរឿង​អី​ត្រូវ​ខ្លាច​ញញើត​Chiraprowat Pat.Phundet​នេះនោះ។ ចាំ​មើល​ សុ​ភី អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Rarueng នេះ​បាន​ឬ​អត់ ?

សុ​ភី គេ​ដាក់​ប្រវត្តិ​ប្រកួត​របស់​គេ​ត្រឹមតែ​៤២​ដង​ប៉ុណ្ណោះ ក្នុងនោះ​ឈ្នះ​៣៥​ដង ចាញ់​៦​ដង និង​ស្មើ​ម្តង ហើយ​សុ​ភី​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​៩​ដង។ បើតាម​កំណត់ត្រា​ប្រកួត​ពិត​របស់​ឡុង សុ​ភី គឺ​មិន​ក្រោម​១០០​ដងនោះ​ឡើយ។

ចាន់ ស៊ី​ណាត ជើងឯក​រង​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៥៧​គីឡូក្រាម នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Thungmon Sor.Petch Udorn។ នេះ​ជា​ឱកាស​ល្អ​ដែល​ចាន់ ស៊ី​ណាត ត្រូវ​បញ្ចេញ​សមត្ថភាព ដើម្បី​ផ្តួល​ថៃ​ម្តង​ទៀតហើយ ព្រោះ​ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​៦២​ដងនោះ គេ​ផ្តួល​អ្នក​ប្រដាល់​បរទេស​បី​ដង​ប៉ុណ្ណោះ​កន្លងមក ដោយ​លើក​ទី​១ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Supermac Lukmatulee​ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​២៨​ ខែ​ធ្នូ ​ឆ្នាំ​២០១៤ និង​លើក​ទី​២​ជួប​Plaikeaw keaj Yongyuth​នេះឯង ហើយ​បាន​បំបាក់​អ្នក​ប្រដាល់​ថៃ​រូបនេះ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។ លើក​ទី​៣ គេ​ក៏បាន​ផ្តួល​Plaikeaw keaj Yongyuth ដែល​មក​សងសឹក​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​ទៀត​ដែរ។


ក្នុង​ស្ថិតិ​ប្រកួត​៦២​ដង​នេះ ស៊ី​ណាត​វាយ​ឈ្នះ​៥០​ដង ចាញ់​០៩​ដង ស្មើ​០៣​ដង និង​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១២​ដង​។ ឯ​ប្រវត្តិ​ប្រកួត​Thungmon Sor.Petch Udorn មិនត្រូវ​បាន​គេ​ឲ្យ​ដឹង​នោះទេ។

ចាំមើល Thungmon Sor.Petch Udorn តើ​គេ​អាច​យកឈ្នះ​ចាន់ ស៊ី​ណាត​បាន ឬ អត់ សម្រាប់​ជំនួប​លើក​នេះ ?៕

Post a Comment

 
Top