GuidePedia

0
អ្នកចាត់ការ​របស់​ក្លិប​តោ​ខៀវ Chelsea​ លោក Jose Mourinho ត្រូវបាន​សមាគម​បាល់ទាត់ FA ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​២៥,០០០​ផោន និង​ព្រមាន​ចំពោះ​កាយវិការ​មិនត្រូវ​នាពេល​អនាគត សម្រាប់​អនុសាសន៍​របស់គាត់ថា ​មាន​យុទ្ធនាការ​យ៉ាងច្បាស់​ក្រឡែតប្រឆាំងនឹង​ក្លិប​របស់លោក​។​


អនុសាសន៍​តវ៉ា​របស់​លោក Jose Mourinho បាន​កើតមានឡើង​បន្ទាប់ពី​ក្រុម Chelsea​ ទាត់​ស្មើ​ជាមួយ​ក្រុម Southampton កាលពី​ថ្ងៃទី​២៨​ខែធ្នូ​កន្លងទៅ​។​

ទោះបីជា​យ៉ាងណាក៏ដោយ គណៈកម្មការ​វិន័យ​ឯករាជ្យ​របស់ FA ​បាន​រកឃើញថា អនុ​សាសន៍​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ម្នាក់នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ភាព​ស្អាត​សំ្អ​របស់​ក្រុមមន្ត្រី​ការប្រកួត​។​

FA ​បានប្រកាស​ឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា បន្ទាប់ពី​សវនាការ​រ​បស់​គណៈ​កម្មការ​វិន័យ​ឯករាជ្យ​រួចមក​នោះ លោក Jose Mourinho ត្រូវបាន​ផាកពិន័យ​ជា​ប្រាក់សុទ្ធ​ចំនួន ២៥,០០០​ផោន ក្រោយពី​គេ​រកឃើញថា លោក​បាន​បំពាន​លើ​បទបញ្ជាផ្ទៃក្នុង​របស់ FA​ ពាក់ព័ន្ធ​នឹង​សេចក្តី​អ​ធិប្បា​យ​ទៅកាន់​សារ​ព័ត៌មាន។

លោក Mourinho ដែល​គេ​បាន​រាយការណ៍​ថា រកលុយ​បាន​យ៉ាងហោចណាស់​១០​លាន​ផោន​ក្នុង​មួយឆ្នាំ នៅក្នុង​ទឹកដី Stamford Bridge​នោះ រកប្រាក់​ចំណូល​បាន​២៩,០០០​ផោន ជា​រៀងរាល់ថ្ងៃ។


គ្រូបង្វឹក​វ័យ​៥២​ឆ្នាំ​ម្នាក់នេះ បាន​ចូលរួម​សវនា​ការ​ផ្ទាល់ខ្លួន ក្រោយ​រង​ការចោទប្រកាន់ បន្ទាប់ពី​ការបង្កើត​អនុសាសន៍​របស់លោក​ជុំវិញ​យុទ្ធនាការ​ប្រឆាំងនឹង​ក្លិប Chelsea គឺ​បន្ទាប់ពី​កីឡាករ Cesc Fabregas ត្រូវបានគេ​ចោទថា​ធ្វើ​ពុត និង​ត្រូវ​ច្រានចោល​គ្រាប់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​រួចមក​នោះ​៕

Post a Comment

 
Top