GuidePedia

0
កីឡាករខ្សែប្រយុទ្ធអន្តរជាតិតូហ្គោ Emmanuel Adebayor នឹងចូលទៅពិនិត្យសុខភាពក្លឹប Aston Villa ស្អែកនេះមុននឹងចុះកិច្ចសន្យាជាផ្លូវការ លេងនៅ កីឡដ្ឋាន Villa Park ដើម្បីជំនួសកន្លែងកីឡាករខ្សែប្រយុទ្ធ Christian Benteke ដែលបានលក់ទៅក្លឹប Liverpool ។


យោងតាមប្រភពព័ត៌មានពីគេហទំព័រ Bleacher Report បានឲ្យដឹងថា តាមពិតកិច្ចសន្យារបស់ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ រូបនេះនៅសល់រយៈពេល១ឆ្នាំទៀតនៅ ក្នុងក្លឹប Tottenham Hotpur ដោយពុំទាន់ដឹងច្បាស់ថាផ្ទេរនេះជាលក្ខណៈខ្ចី ជើង ឬក៏ទិញដាច់នោះទេ ក្រោយពីបើកកិច្ចចរចារយៈពេល២៤ម៉ោង រួចមក ជាមួយនឹងក្លឹបលេងនៅក្របខណ្ឌកំពូល អង់គ្លេស Premier League ដូចគ្នាមកនោះ ។

ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Tim Sherwood ក្លឹប Aston Villa ទិញបានកីឡាករ Jordan Ayew ជនជាតិហ្គា ណាម្នាក់ហើយកាលពីសប្តាហ៍មុនក្រោម តម្លៃខ្លួន ៩លានផោន មុនពេលទិញបាន Adebayor ពីក្លឹប Spurs ទៀត ជាមួយនឹងការលក់ចេញ១រូបផងដែរទៅឲ្យ Liverpool គឺកីឡាករជនជាតិប៊ែលហ្ស៊ិក Christian Benteke ៕

Post a Comment

 
Top