ក្រុម Manchester United កំពុងតែត្រៀមឯកសារនាំយកតារាជើងស៊ុតថ្មី Roberto Firmino របស់ក្រុមជម្រើសជាតិប្រេស៊ីលមករួមក្រុម បន្ទាប់ពីភ្នាក់ងារដោះដូរកីឡាកររបស់ក្លិបបាននិយាយត្រូវរ៉ូវគ្នារួចហើយក្នុងតម្លៃខ្លួន១៨លានអឺរ៉ូ (២០លានដុល្លារអាមេរិក)។
យោងតាមកាសែតក្នុងប្រទេសប្រេស៊ីលបានចុះផ្សាយថា ក្រុមបិសាចក្រហម Man Utd បាននិយាយគ្នារួចរាល់អស់ហើយក្នុងការទិញយក Firmino ពីក្រុម Hoffeneheim ដែលលេងក្នុងលីករបស់ប្រទេសអាល្លឺម៉ង់ នៅឡើយតែពិនិត្យសុខភាពទៀតប៉ុណ្ណោះ។ ចំណែកឯការពិនិត្យសុខភាពនោះនឹងត្រូវធ្វើឡើងនៅពេលខ្លីខាងមុខនេះ។
ខ្សែបម្រើប្រយុទ្ធវ័យ២៣ឆ្នាំខាងលើនេះ ទើបតែចូលលេងនៅឈុតធំជម្រើសជាតិប្រេស៊ីលបាន៦ប្រកួតទេ ប៉ុន្តែរូបគេអាចរកគ្រាប់បាល់បាន៣គ្រាប់ហើយ។ ចំណែកឯនៅក្លិបអាជីព Hoffeneheim វិញ កីឡាកររូបនេះចូលលេងនៅឆ្នាំ២០១១ បង្ហាញខ្លួនបាន១៤០ប្រកួតនិងរកគ្រាប់បាល់បាន៣៥គ្រាប់៕

Post a Comment