GuidePedia

0
អតីត​ប្រធាន​ក្រុម ​ជម្រើស​ជាតិ​អង់គ្លេស​​ និង ​ក្លឹប​បិសាច​ក្រហម​ Man Utd​ Rio Ferdinand​ បាន​ចេញ​មក​បញ្ជាក់​ហើយ​ថា ​រូប​គេ​នឹង​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់​ហើយ ​បន្ទាប់​ពី​ចេក​ចេញ​ពី​ក្លឹប​ Queens Park Rangers​ នៅ​ថ្ងៃ​នេះ​។​នេះ​បើ​យោង​តាម​គេហទំព័រ​ BBC។


អតីត​ខ្សែ​ការពារ​វ័យ​ ៣៦​ឆ្នាំ​រូប​នេះ​ បាន​លេង​បាល់​លើក​ចុង​ក្រោយ ​នៅ​ខែ​មិនា​ក្នុង​ឆ្នាំ​នេះ ​ស្រប​ពេល​ដែល ​ QPR​ ត្រូវ​កាត់​ចេញ​ពី​តារាង Premier League បន្ទាប់​ពី ​ជាប់​ចំណាត់​ថ្នាក់​លេខ​២០​ក្នុង​តារាង​នៅ​រដូវ​កាល​នេះ។


Ferdinand បាន​ថ្លែង​ទៅ​កាន់​គេហទំព័រ​ BT Sport ថា​៖" នេះ​ជា​ពេល​វេលា​ដ៏​ត្រឹម​ត្រូវ​​ ដើម្បី​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់ ​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត​ក្នុង​ជីវិត។" បន្ថែម​ពី​នេះ​រូប​គេ​ក៏​បាន​រលឹក​ទៅ ​ដល់​ការ​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​បាន​៨១​ប្រកួត​ថា​"​ជា​មោទនភាព​ដ៏​ធំធេង​ក្រៃលែង"។

Post a Comment

 
Top