GuidePedia

0
ខ្សែការពារ​ដ៏​រឹងមាំ​របស់​ក្លិប Barcelona គឺ​កីឡាករ Gerard Pique បាន​បញ្ជាក់​ថា ខ្លួន​សុខចិត្ត​ចូលនិវត្តន៍​ទាំង​វ័យក្មេង​ប្រសើរ​ជាង​ទៅលេង​នៅ​ក្លិប​ផ្សេង ប្រសិន បើ​ក្រុម Barcelona លក់​គាត់​ចេញ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាងមុខនេះ។


សូម​បញ្ជាក់​ថា កីឡាករ​Gerard Pique ដែល​ជា​ខ្សែការពារ​ជើងចាស់​ម្នាក់​នៅក្នុង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​នោះ បាន​បញ្ជាក់​ពី​អនាគត​របស់​ខ្លួន​ថា មិន​ព្រម​ពាក់អាវ​ក្លិប​ផ្សេង​ក្រៅពី Barcelona នោះ​ទេ ហើយ​ប្រសិនបើ​ខាង​ក្លិប​គិតថា​រូបគេ​អត់​សមត្ថ​ភាព​មិន​អាច​ជួយ​ក្រុម​បាន​ទៀត​នោះ លោក​នឹង​ប្រកាស​ចូលនិវត្តន៍​ភ្លាមៗ​តែម្ដង។

លោក​បាន​និយាយ​ថា លោក​នឹង​ចូលនិវត្តន៍​នៅ​ក្រុម Barcelona ប៉ុន្តែ​លោក​មិនទាន់​ដឹងថា​ពេលណា​នោះ​ទេ​។ ប្រសិនបើ​រដូវ​កាល​ក្រោយ លោក​មិនអាច​លេង​នៅ​ទី​នេះ​បាន លោក​នឹង​ប្រកាស​ចូលនិវត្តន៍​ត្រឹម​អាយុ​២៩​ឆ្នាំ​តែម្ដង ពីព្រោះ​ថា លោក​មិន​ទៅលេង​នៅ​ក្លិប​ផ្សេងទៀត​ទេ។


គួរ​រំឭក​ថា កីឡាករ Pique បាន​ចូល​ជា​យុវជន​របស់ Barcelona តាំងពី​អាយុ​១០​ឆ្នាំ ហើយ​បាន​ចាក​ចេញពី​ក្លិប​ទៅលេង​ឲ្យ​ក្លិប​បិសាច​ក្រហម Man Utd ត្រឹម​វ័យ​១៧​ឆ្នាំ ប៉ុន្តែ​លេង​នៅ​អង់គ្លេស​បាន​៤​ឆ្នាំ លោក​ក៏​ផ្លាស់​មកលេង​នៅ​អេ​ស្ប៉ា​ញ​វិញ៕

Post a Comment

 
Top