GuidePedia

0
ជំនួយ​ការ​អតីត​គ្រូ​បង្វឹក Ancelotti លោក Paul Clement បាន​និយាយ Good bye ក្លឹប​ Real Madrid​ ហើយ​លោក​បាន​ប្ដូរ​ទៅ ​ប្រកប​អាជីព​ជា​អ្នក​ចាត់​ការ​ នៅ​ប្រទេស​អង់គ្លេស​វិញ​ នេះ​បើ​យោង​តាម​គេហទំព័រ Goals។ លោក Ancelotti ដែល​ជា​គ្រូ​បង្គោល​ត្រូវ​ បាន​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ បណ្ដេញ​ចេញ​កាល​ពី​ថ្ងៃ​ច័ន្ទ ​បន្ទាប់​ពី​ដឹក​នាំ​ក្លឹប​បាន​ពី​រដូវ​កាល ​ស្រប​ពេល​រដូវ​កាល​នេះ ​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​ ​ដឹក​នាំ​ក្លឹប​មិន​បាន​ពាន​មួយ​សោះ។


តាម​ពិត​ទៅ​វា​មិន​ចម្លែក​ពេក​ទេ ​ដែល​ជំនួយ​ការ​គ្រូ​បង្វឹក​ Real Madrid រូប​នេះ​ចេញ​ពី​ក្លឹប ​ដោយ​សារ​តែ​គាត់​ធ្លាប់​ដើរ​តាម​លោក Ancelotti តាំង​ទី​នៅ​ Chelsea​ និង​Paris Saint-Germain មក​ម្ល៉េះ ​រហូត​ដល់​ការ​ចាក​ចេញ​របស់​គាត់​ពី​ Santiago Bernabeu នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​លោក Clement បាន​បញ្ជាក់​ពី​ការ​គោរព​ទៅ​កាន់​លោក Ancelotti​ និង​Real Madrid តាម​គណនី​ Tweeter ថា​៖" ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់ ​ដែល​បាន​ធ្វើ​ការ​ជា​មួយ​លោក Carlo នៅ​ក្នុង​ក្លឹប​លំដាប់​ទី​មួយ​លើ​ពិភពលោក។ អរគុណ​ដល់​កីឡាករ​ទាំងអស់​ បុគ្គលិក ​និង​អ្នក​គាំទ្រ។ Hala Real Madrid!។

ថ្មីៗ​នេះ​ Clement ត្រូវ​បាន​គេ​ទាក់​ទង​ឲ្យ​ទៅ​ដឹក​នាំ​ក្លឹប​នៅ​អង់គ្លេស​ក្នុង​នោះ​មាន​ដូច​ជា៖​ Sunderland និង Derby County​ជាដើម។

Post a Comment

 
Top