GuidePedia

0
ក្រុមម្ចាស់ជ់ើងឯក "La Liga​" Barcelona បាន​លើក​ពាន​ Copa del Rey មួយ​ទៀត​ហើយ​ ក្រោយ​ពេល​​បំបាក់​ក្រុម​ Athletic Bilbao ដោយ​លទ្ធផល​៣-១។


តារា​ឆ្នើម​របស់​ក្រុម​អ្នក​មាន​បុណ្យ​គឺ​ Lionel Messi ធ្វើ​បាន​សម្រេច​២​គ្រាប់​នៅ​ទី​នាទី​២០​ និង​ទី​៧៤ ខណៈ​កីឡាករ​ប្រេស៊ីល​ Neymar រក​បាន​១​គ្រាប់​ដែរ​នៅ​នាទី​៣៧។ ទោះ​យ៉ាង​ណា​ក្រុម​ Bilbao រក​បាន​១​គ្រាប់​វិញ​​ដើម្បី​លួង​ចិត្ត​អ្នក​គាំទ្រ​របស់​ខ្លួន​​ដោយ​ Inaki Willams នៅ​នាទី​ទី​៨០។

នេះ​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ទៀត​ហើយ​សម្រាប់​ក្រុម​ Barcelona បន្ទាប់​ពី​លើក​ពាន​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​នៅ​អេស្ប៉ាញ​កាល​ពី​ពេល​ថ្មី​ៗ។ ក្រុម​នេះ​ក៏​កំពុង​មាន​មហិច្ឆតា​លើក​ពាន​លំដាប់​កំពូល​ប្រចាំ​ទ្វីប​អឺរ៉ុប​ UEFA Champions League ដែល​ត្រូវ​ប៉ះ​គ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយ​ក្រុម Juventus នា​ពេល​ខាង​មុខ​នេះ៕



Post a Comment

 
Top