GuidePedia

0
ក្រុម​កាំភ្លើង​ធំ Arsenal បាន​ឈ្នះ​ពាន​ធំ​លំដាប់​ទី​២ FA Cup ​នៅ​ប្រទេស​​​អង់គ្លេស​ជា​លើក​ទី​១២ បន្ទាប់​ពី​លត់​ក្រុម​ Aston Villa ដោយ​លទ្ធផល​ ៤-០ កាលពី យប់ម៉ិញ។


ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​យប់​មិញ​នៅ​កីឡដ្ឋាន​​ Wembley ក្រុម​កាំភ្លើង​ធំ Arsenal លត់​ក្រុម Aston Villa ដោយ​មិន​ឲ្យ​ត​ដៃ​រួច​ឡើយ​ក្នុង​លទ្ធផល​ ៤-០។

តារា​លេច​ធ្លោ​ទាំង​៤​នាក់​បាន​ចែក​គ្នា​ម្នាក់​១​គ្រាប់​គឺ​ The Walcott ​រក​បាន​គ្រាប់​​បាល់​នាំ​​មុខ​នៅ​នាទី​៤០, Alexis Sanchez ​រក​បាន​នៅ​នាទី​​ទី​៥០ ខណៈ​គ្រាប់​ទី​៣​រក​បាន​ដោយ​ Per Mertesacker ​ និង​គ្រាប់​ទី​៤​រក​បាន​ដោយ​ប្រុស​ស្អាត​ Olivier Giroud ​នៅ​នាទី​នាទី​៩០។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​កាំភ្លើង​ធំ​បាន​ក្លាយ​ជា​ក្រុម​ទី​១​​នៅ​ប្រទេស​អង់គ្លេស​ក្នុង​ការ​ឈ្នះ​ពាន FA Cup បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១២​ដង​ហើយ។



Post a Comment

 
Top